គ្រូ Roma រីករាយដែលចាប់ឆ្នោតប៉ះ Barcelona

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

គ្រូបង្វឹកក្រុម Roma លោក Eusebio di Francesco បានលើកឡើងថា លោករីករាយសម្រាប់ជំនួបតទល់នឹង Barcelona និងការជួបជាមួយកីឡាករ ដែលល្អជាងគេនៅលើលោក គឺ Lionel Messi។

ជាការពិតណាស់ Roma នឹងត្រូវប៉ះគ្នាជាមួយ Barcelona ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ Champion League។

លោក Francesco បាននិយាយថា “ពួកយើងសប្បាយចិត្ត ចំពោះលទ្ធផលចាប់ឆ្នោតមួយនេះ ពីព្រោះយើងបានឡើងដល់វគ្គ ៨ក្រុមចុងក្រោយ។ ពួកយើងដឹងថា យើងនឹងលេងតទល់ជាមួយក្រុមមួយ ដែលល្អជាងគេនៅលើលោក និងកីឡាករល្អជាងគេនៅលើលោក គឺ Messi។ យើងនឹងជួបភាពតានតឹង នៅក្នុងការប្រកួតនេះ”៕

ប្រភព៖ Goal