Mourinho ៖ “ការធ្លាក់វគ្គ ១៦ក្រុម គឺមិនមែនជារឿងថ្មីទេ សម្រាប់ Man Utd”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានលើកឡើងថា ការធ្លាក់វគ្គ ១៦ក្រុម គឺមិនមែនជារឿងថ្មីទេ សម្រាប់ក្រុមរបស់ខ្លួន។

Man Utd បានខ្ទាតចេញពីពានរង្វាន់ Champion League បន្ទាប់ពីយប់មិញនេះ Seville បានយកឈ្នះក្នុងលទ្ធផល ២ទល់នឹង១ យ៉ាងសោកស្តាយបំផុត។

លោក Mourinho បាននិយាយថា “ខ្ញុំធ្លាប់ដឹកនាំ Porto និង Real Madrid ដើម្បីទម្លាក់ Man Utd ត្រឹមវគ្គនេះពីរលើកមកហើយ។ ដូច្នេះវាគ្មានអ្វីថ្មីឡើយ សម្រាប់បរាជ័យមួយនេះ។ នេះហើយ គឺបាល់ទាត់ យើងចាញ់ ប៉ុន្តេយើងនៅមានការប្រកួត ដែលត្រូវបំពេញបន្តទៀត។ ពួកយើងគ្មានពេលវេលា ដើម្បីបង្ហាញពីភាពទុក្ខសោកឡើយ”៕

ប្រភព៖ by433