Gallas ថា Chelsea មិនខ្លាច Messi ឡើយ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អតីតកីឡាករក្រុមតោខៀវ Chelsea លោក William Galas បានលើកឡើងថា Chelsea មិនភ័យខ្លាចពី Barcelona និង Lionel Messi ឡើយ ហើយពួកគេក៏អាចយកឈ្នះក្រុមខ្លាំង នៅអេស្ប៉ាញមួយនេះបានដែរ។

ជាការពិតណាស់ នៅយប់នេះ Chelsea នឹងទៅផ្ទះរបស់ Barcelona ដើម្បីប្រយុទ្ធគ្នាក្នុងការប្រកួតជើងទីពីរ នៃពានរង្វាន់ Champion League វគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីជើងទីមួយ ក្រុមទាំងពីរបានបញ្ចប់លទ្ធផលស្មើគ្នា ១ទល់នឹង១។

Gallas បាននិយាយថា “ពួកយើងដឹងថា Barcelona ជាក្រុមខ្លាំង។ យើងនឹងមិននិយាយ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ដោយថា Messi លេងបានល្អណាស់ ដូច្នោះទេ។ វាពិតជាពិបាកសម្រាប់ Chelsea ប៉ុន្តែ ខ្ញុំសង្ឃឹមថា ពួកគេនឹងអាចបន្តទៅវគ្គខាងមុខទៀតបាន”៕

ប្រភព៖ Goal