Andre Gomez ៖ “ខ្ញុំរងសម្ពាធខ្លាំងណាស់, អ្នកគាំទ្រ Barca តែងតែបន្ទោសខ្ញុំ”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សបំរើ Andre Gomez បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនយ៉ាងសង្វេក ក្នុងការលេងឲ្យក្រុមអ្នកមានបុណ្យ Barcelona។

ជាការពិតណាស់ Gomez បានសម្រេចចិត្តចាកចេញពី Valencia ដើម្បីចូលរួមជាមួយ Barcelona នៅក្នុងឆ្នាំ២០១៦ ប៉ុន្តែជារឿយៗ រូបគេតែងតែត្រូវបានអ្នកគាំទ្រ បន្ទោសបង្អាប់ និងឌឺដងពីការលេងរបស់គេ។

Gomez បាននិយាយថា “ខ្ញុំមិនមានអារម្មណ៍ល្អទេ នៅលើទីលាន។ ខ្ញុំមិនរីករាយនូវអ្វីដែលខ្ញុំបានធ្វើ។ ៦ខែដំបូងនៅ Barcelona គឺវាពិតជាល្អណាស់ ប៉ុន្តែក្រោយមកអ្វីៗ ក៏បានប្រែប្រួល។ ខ្ញុំគិតថា ខ្ញុំមិនគួរនិយាយបែបនេះទេ ប៉ុន្តែខ្ញុំពិតជាទទួលរងសម្ពាធខ្លាំងណាស់។ វាពិតជាអាក្រក់ណាស់ ដែលខ្ញុំទទួលរងសម្ពាធនៅលើទីលាន”៕

ប្រភព៖ By433