Coutinho ចង់ឲ្យ Neymar វិលត្រឡប់មកកាន់ Barcelona វិញ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សបម្រើឆ្នើម Phillipe Coutinho បានលើកឡើងថា វាពិតជាអស្ចារ្យ ប្រសិនបើមិត្តរួមជម្រើសជាតិប្រេស៊ីលរបស់ខ្លួន កីឡាករ Neymar វិលត្រឡប់មកកាន់ Barcelona វិញ។

ជាការពិតណាស់ Neymar បានសម្រេចចិត្តចាកចេញពី Barcelona កាលពីដើមរដូវកាល ដើម្បីចូលរួមជាមួយ Paris Saint Germain ក្នុងតម្លៃ ២២២លានអឺរ៉ូ។

Coutinho បាននិយាយថា “ការលេងជាមួយ Neymar គឺល្អណាស់សម្រាប់ខ្ញុំ។ យ៉ាងណាក៏ដោយ ខ្ញុំក៏មានអារម្មណ៍បែបនេះដែរ ពេលចាប់ដៃគូជាមួយ Rakitic។ Neymar គឺជាកីឡាករដ៏អស្ចារ្យ។ ខ្ញុំបានលេងជាមួយគាត់នៅក្នុងក្រុមជម្រើសជាតិ។ វាពិតជាល្អ ប្រសិនបើគាត់ត្រឡប់មក Barcelona វិញ ហើយយើងស្វាគមន៍ជានិច្ច”៕

ប្រភព៖ by433