ការចូលរួមរបស់ Coutinho បានធ្វើឲ្យ Iniesta Messi Suarez មិនសប្បាយចិត្ត

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សប្រយុទ្ធ Phillipe Coutinho បានធ្វើឲ្យមិត្តរួមក្រុមមួយចំនួនរបស់ខ្លួន មិនសប្បាយចិត្តឡើយ នៅពេលដែលរូបគេចូលរួមជាមួយ Barcelona។

ជាការពិតណាស់ Barcelona បានសម្រេចចិត្តទិញយក Coutinho ពី Liverpool ក្នុងតម្លៃ ១២០លានអឺរ៉ូ ដែលជាតម្លៃថៃ្លជាងគេ ក្នុងប្រវត្តិសាស្រ្តក្លឹប។

យ៉ាងណាក្តី ការចូលរួមរបស់គេបានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ Andres Iniesta ពោល គឺរូបគេអាចនឹងមិនសូវបានបង្ហាញខ្លួន នៅលើទីលាន។ ហេតុផលនេះហើយ អាចធ្វើឲ្យរូបគេចាកចេញពី Barcelona ក្រោយបញ្ចប់រដូវកាលនេះ។

ក្រៅពីនេះ Lionel Messi និង Luis Suarez ក៏មិនរីករាយដែរ ក្រោយបានទទួលដំណឹងថា Iniesta មានបំណងចង់ចាកចេញពី Barcelona។

គួរបញ្ជាក់ផងដែរថា Iniesta តែងតែត្រូវបានក្លឹបនៅប្រទេសចិនចង់បានរូបគេ ទោះបីខ្លួនបានសម្រេចចិត្តចុះកុងត្រា ពេញមួយជីវិត ជាមួយ Barcelona យ៉ាងណាក៏ដោយ៕

ប្រភព៖ Daily Star