សូម្បីតែគ្រូបង្វឹកក្លឹប Juventus ក៏គិតថា Real Madrid នឹងឈ្នះ CL នៅឆ្នាំនេះទៀតដែរ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

គ្រូបង្វឹកក្រុមសេះបង្កង់ Juventus លោក Massimiliano Allegri ជឿជាក់ថា Real Madrid គឺជាបេក្ខភាពឈាមមុខគេ ក្នុងការដណ្តើមពានរង្វាន់ Champion League នៅក្នុងរដូវកាលនេះ។

ក្រៅពី Real Madrid គឺលោក Allegri ក៏សង្ឃឹមថា ក្រុមរបស់ខ្លួននឹងគេចផុតពីការជួប Barcelona ផងដែរក្នុងវគ្គ ៨ក្រុមចុងក្រោយ ប្រសិនបើពួកគេអាចទម្លាក់ Chelsea។

លោក Allegri បាននិយាយថា “ខ្ញុំសង្ឃឹមថា ពួកយើងនឹងមិនចាប់ឆ្នោតប៉ះចំ Real Madrid និង Barcelona។ ខ្ញុំគិតថា Real Madrid នឹងឈ្នះ Champion League នៅឆ្នាំនេះ។ ពួកគេធ្វើបានល្អណាស់ នៅ Champion League ដោយគ្មានក្រុមណាមួយអាចធ្វើបានដូចនោះទេ”៕

ប្រភព៖ Goal