លោក Mourinho ៖ “ការជួប Seville និង Brighton គឺសំខាន់ជាង Liverpool”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានលើកឡើងថា ការប្រកួត Champion League ទល់នឹង Seville និង FA Cup ទល់នឹង Brighton គឺសំខាន់ជាង Liverpool។

ជាការពិតណាស់ កាលពីថៃ្ងសៅរិ៍កន្លងទៅ Man Utd បានយកឈ្នះ Liverpool ក្នុងលទ្ធផល ២ទល់នឹង១ ដើម្បីយក ៣ពិន្ទុបន្ថែម ក្នុងក្របខណ្ឌ Premier League។

លោក Mourinho បាននិយាយថា “ការប្រកួតទល់នឹង Seville និង Brighton គឺសំខាន់ជាង Liverpool។ Liverpool គឺគ្រាន់តែជាការប្រកួតសម្រាប់ប្រជែងយក Top 4 ប៉ុន្តែ អ្វីៗមិនទាន់សម្រេចនៅឡើយទេ។ បើយើងងាកមកមើល Seville និង Brighton ជាការប្រកួតស្លាប់រស់។ បើយើងចាញ់ នោះយើងនឹងធ្លាក់”៕

ប្រភព៖ Goal