លោក Pochettino ចង់ឲ្យកីឡាកររបស់ខ្លួន ធ្វើជាវីរបុរសនៅយប់នេះ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស Tottenham លោក Mauricio Pochettino ចង់ឃើញ កីឡាករខ្លួនធ្វើជាវីរបុរស នៅក្នុងការប្រកួតយប់នេះ។

ជាការពិតណាស់ នៅយប់នេះ Spurs នឹងត្រូវបើកកីឡដ្ឋាន Wembley Stadium របសខ្លួន ដើម្បីទទួល Juventus ក្នុងការប្រកួតជើងទីពីរ នៃពានរង្វាន់ Champion League ក្រោយបញ្ចប់លទ្ធផល ២ទល់នឹង២ នៅជើងទីមួយ។

លោក Pochettino បាននិយាយថា “ការព្យាយាម ដើម្បីឈ្នះពានរង្វាន់ គឺពិតជាល្អណាស់ សម្រាប់ពួកយើង។ កីឡាកររបស់យើង នឹងក្លាយទៅជាវីរបុរស ប្រសិនបើពួកគេអាចធ្វើបាន ពីព្រោះយើងឈ្នះក្រុមខ្លាំង។ Spurs នឹងបន្តដំណើរទៅមុខ ហើយព្យាយាមឲ្យអស់សមត្ថភាព”៕

ប្រភព៖ Daily Star