Marcos Alonso ៖ “លោក Enrique ជាគ្រូបង្វឹកដ៏ល្អ”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សការពារក្រុមតោខៀវ Chelsea កីឡាករ Marcos Alonso បានបង្ហាញចំណាប់អារម្មណ៍ថា លោក Luis Enrique គឺជាគ្រូបង្វឹកដ៏ល្អម្នាក់។

ជាការពិតណាស់ លោក Enrique គឺជាបេក្ខភាពឈានមុខគេ ក្នុងការជំនួសតំណែង លោក Antonio Conte ដែលអាចនឹងចាកចេញ ក្រោយបញ្ចប់រដូវកាលនេះ ក្រោមហេតុផលដឹកនាំក្រុមមិនទទួលបានជោគជ័យ។

Alonso បាននិយាយថា “លោក Enrique បានបង្ហាញគ្រប់គ្នាឲ្យឃើញថា គាត់ជាគ្រូបង្វឹកដ៏ល្អ ពេលដឹកនាំ Barcelona។ ខ្ញុំគិតថា គាត់អាចដឹកនាំគ្រប់ក្រុមទាំងអស់ ពីព្រោះគាត់មានគុណភាពខ្ពស់។ យ៉ាងណាក្តី ខ្ញុំមិនបានដឹងពីលក្ខណៈសម្បត្តិរបស់គាត់នៅឡើយទេ”៕

ប្រភព៖ Read Chelsea