Kroos និង Modric មានឈ្មោះលេងក្នុងបញ្ជីការប្រកួតទល់ PSG

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សបម្រើឆ្នើមទាំងពីរក្រុមស្តេចស Real Madrid កីឡាករ Toni Kroos និង Luka Modric ត្រូវបានក្រុមបញ្ចូលឈ្មោះ នៅក្នុងបញ្ជីកីឡាករ ២៤រូបចុងក្រោយ សម្រាប់ជំនួបសំខាន់ទល់នឹង Paris Saint Germain ក្នុងពានរង្វាន់ Champion League ជើងទីពីរ។

ជាការពិតណាស់ នៅក្នុងការប្រកួតចុងក្រោយរបស់ក្រុមទល់នឹង Getafe គឺអ្នកទាំងពីរសុទ្ធតែមិនបានចូលរួមជួយក្រុម ដោយសារបានបញ្ហារបួស ដែលជាហេតុធ្វើឲ្យ លោក Zinidine Zidane សម្រេចចិត្តឲ្យពួកគេសម្រាក។

យ៉ាងណាក្តី នៅពេលនេះ Modric និង Kroos បានវិលត្រឡប់មកកាន់ទីលានវិញហើយ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីយកជ័យជម្នះលើ PSG និងជួយក្រុមឡើងបន្តទៅវគ្គ ៨ក្រុមចុងក្រោយ៕

ប្រភព៖ by433