ចប់ហ្មង! Pogba និង Alexis ត្រូវបាន Carragher រិះគន់ថា លេងបាល់ដូចកូនក្មេង

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អតីតកីឡាករក្រុមហង្សក្រហម Liverpool លេាក Jamie Carragner បានរិះគន់ពីការលេងរបស់ Paul Pogba និង Alexis Sanchez នៅក្នុងជំនួបទល់នឹង Crystal Palace ដោយបានលើកឡើងថា អ្នកទាំងពីរលេងដូចក្មេងនៅតាមសាលាអីចឹង។

ជាការពិតណាស់ នៅក្នុងការប្រកួតនេះ Man Utd បានយកឈ្នះ Crystal Palace ក្នុងលទ្ធផល ៣ទល់នឹង២ ហើយអ្នកគាំទ្រក៏មិនពេញចិត្ត ពីការលេងរបស់ Pogba និង Alexis ដូចគ្នា។

Carragner បាននិយាយថា “នៅក្នុងវគ្គទីមួយ Alexis បានបាត់បាល់ចំនួន ១៩ដង។ ខ្ញុំមិនយល់ពីការលេងរបស់គេតែម្តង។ Alexis និង Pogba លេងបាល់ប្រៀបបានដូចជាក្មេង នៅតាមសាលារៀនអីចឹង។ ខ្ញុំចង់និយាយអំពីកីឡាករលំដាប់ពិភពលោក”៕

ប្រភព៖ Metro