Guti ថា ចង់ឃើញ Neymar លេងឲ្យ Real Madrid

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អតីតកីឡាករក្រុមស្តេចស Real Madrid លោក Guti ចង់ឃើញ Neymar លេងឲ្យក្រុមដែលមានកីឡដ្ឋានឈ្មោះ Santiago Bernabeu មួយនេះ។

ជាការពិតណាស់ Neymar បានសម្រេចចិត្តចាកចេញពី Barcelona ទៅកាន់ Paris Saint Germain ហើយនៅពេលនេះ រូបគេកំពុងតែមានពាក្យចចាមអារ៉ាម ក្នុងការផ្លាស់ទៅកាន់ Real Madrid។

លោក Guti បាននិយាយថា “Neymar ជាកីឡាករដែលមានសមត្ថភាពខុសប្លែកពីគេ។ គាត់ស្ថិតជាកីឡាករបីនាក់ ដែលល្អជាងគេបំផុតនៅពេលនេះ។ ខ្ញុំចង់ឃើញ Neymar លេងឲ្យ Real Madrid និង ចាប់ដៃគូជាមួយ Cristiano Ronaldo”៕

ប្រភព៖ Goal