Aguero ថា De Bruyne ជាកីឡាករដែលគ្រប់ក្រុមចង់បាន

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សប្រយុទ្ធក្រុមមេឃខៀវ Manchester City កីឡាករ Sergio Aguero បានលើកឡើងថា Kevin De Bruyne ជាកីឡាករដែលគ្រប់ក្រុមចង់បាន។

កាលពីការប្រកួតកន្លងទៅនេះ Man City បានយកឈ្នះ Leicester City ក្នុងលទ្ធផល ៥ទល់នឹង១ ដែលក្នុងនោះ Aguero បានស៊ុតបញ្ចូលទីចំនួន ៤គ្រាប់ និង De Bruyne បាន Assist ដល់ទៅ ៣ គ្រាប់។

Aguero បាននិយាយថា “ពួកយើងពិតជាសំណាងណាស់ដែលមាន De Bruyne នៅក្នុងក្រុម។ គាត់តែងតែជួយយើង ក្នុងការស៊ុតបញ្ចូលទី។ ខ្ញុំពិតជារីករាយណាស់ ដែលភាគច្រើនគ្រប់បាល់កើតឡលង ដោយសារគាត់។ De Bruyne គឺជាកីឡាករដ៏ល្អ ហើយក្រុមណាក៏ចង់បានគាត់ដែរ”៕

ប្រភព៖ by433