ភ្នាក់ងារ ថា Bale មានតម្លៃខ្លួនស្មើ Neymar

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ភ្នាក់ងារកីឡាករ Gareth Bale លោក Jonathan Barnett បានលើកឡើងថា កីឡាករសញ្ជាតិវេលស៍រូបនេះ មានតម្លៃខ្លួនស្មើនឹង Neymar។

ជាការពិតណាស់ Neymar បានសម្រេចចិត្តចាកចេញពី Barcelona ដើម្បីផ្ទេរទៅកាន់ Paris Saint Germain ក្នុងតម្លៃថ្លៃជាងគេនៅលើលោក ២២២លានអឺរ៉ូ។

លោក Barnett បាននិយាយថា “Bale? ខ្ញុំគិតថា គាត់មានតម្លៃខ្លួនស្មើ Neymar។ គាត់ស្រលាញ់ Real Madrid និងមិនចង់ចាកចេញពីទីនោះទេ។ Bale គឺជាតារាឆ្នើមប្រចាំក្រុមទៅហើយ ទោះមាន Cristiano Ronaldo ក៏ដោយ”៕

ប្រភព៖ by433