លោក Valverde ថា Dembele លេងមិនបានល្អ ដូចកាលរំពឹងទុកនោះទេ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

គ្រូបង្វឹកក្រុម Barcelona លេាក Ernesto Valverde បានលើកឡើងថា Osmane Dembele លេងមិនបានល្អ ដូចលោកបានរំពឹងទុកនោះទេ។

ជាការពិតណាស់ Dembele ត្រូវបានប្តូរចូលនៅនាទីទី៦៣ ជំនួស Paco Alcacer ប៉ុន្តែរូបគេមិនអាចជួយក្រុមឲ្យទទួលបានជ័យជម្នះឡើយ ដោយ Barcelona បានត្រឹមទទួលលទ្ធផលស្មើគ្នា ០ទល់នឹង០ ជាមួយ Getafe។

លោក Valverde បាននិយាយថា “ខ្ញុំគិតថា ការប្តូរគាត់ចូលនឹងល្អសម្រាប់យើង ដូចជាការញាក់បាល់ ១ទល់នឹង១ ជាមួយគូប្រកួត។ គាត់ធ្វើមិនបានល្អទេ វាអាចមកពីគាត់មិនសូវបានបង្ហាញខ្លួនលើទីលាន។ គាត់ក៏បានព្យាយាមដែរ”៕

ប្រភព៖ by433