លោក Valverde ថា Barcelona អត់ទាន់បានគិតរឿងឈ្នះពានបី ក្នុងមួយរដូវកាលទេ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

គ្រូបង្វឹកក្រុមអ្នកមានបុណ្យ Barcelona លោក Ernesto Valverde បានលើកឡើងថា ក្រុមរបស់ខ្លួននឹងមិនគិតពីការឈ្នះពានបី ក្នុងមួយរដូវកាលនៅឡើយទេ។

ជាការពិតណាស់ នៅពេលបច្ចុប្បន្ននេះ Barcelona កំពុងតែនាំមុខ Atletico Madrid ចំនួន ៩ពិន្ទុ នៅ La Liga ហើយបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ នៃ Copa Del Rey និងកំពុងតែត្រៀមខ្លួនប៉ះ Chelsea ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃ Champion League។

លោក Valverde បាននិយាយថា “ជាទូទៅ មនុស្សគ្រប់រូបតែមានក្តីសង្ឃឹម។ វាពិតជាល្អ ប៉ុន្តែនៅពេលនេះ យើងជាកីឡាករអាជីព។ នៅពេលនេះ យើងមិនទាន់ឈ្នះអ្វីៗនៅឡើយ សូម្បីតែមួយទេ”៕

ប្រភព៖ Goal