Verratti ផ្តាំទៅ Real Madrid ថា PSG ត្រៀមខ្លួនរួចរាល់ហើយ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សបំរើក្រុម Paris Saint Germain កីឡាករ Marco Verratti គិតថា ក្រុមរបស់ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ជំនួបទល់នឹង Real Madrid ក្នុងពានរង្វាន់ Champion League នៃវគ្គ ១៦ ក្រុមចុងក្រោយ។

វានឹងក្លាយទៅជាការប្រកួតអស្ចារ្យមួយ ពីព្រោះក្រុមទាំងពីរជាក្រុម ដែលសម្បូរទៅដោយខែ្សប្រយុទ្ធល្អៗ ដូចជា Neymar, Edison Cavani, Cristiano Ronaldo និង Gareth Bale ជាដើម។

Verratti បាននិយាយថា “ខ្ញុំគិតថា ពួកយើងបានត្រៀមខ្លួនរួចហើយ សម្រាប់លេងទល់ Real Madrid។ វាគឺជាការប្រកួតដ៏សំខាន់ ដូច្នេះយើងត្រូវតែផ្តោតអារម្មណ៍ លើការប្រកួតឲ្យបានល្អ។ ក្រុមទាំងពីរសង្ឃឹម ៥០-៥០ ដូចគ្នា”៕

ប្រភព៖ Goal