Aguero ស៊ុត ៤ គ្រាប់ យកជ័យជម្នះជូន Man City

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

នៅក្នុងការប្រកួតយប់នេះ នៃក្របខណ្ឌ Premier League គឺ Manchester City បានយកឈ្នះ Leicester City ក្នុងលទ្ធផល ៥ទល់នឹង១។

នៅក្នុងតង់ទីមួយ ចាប់ផ្តើមបានតែ ៣ នាទីប៉ុណ្ណោះ Raheem Sterling បានស៊ុតបញ្ចូលយ៉ាងល្អ មុនពេលដែល Jamie Vardy តាមស្មើវិញនៅនាទីទី២៤។

ចំណែកឯតង់ទីពីរវិញ ជាពេលវេលារបស់ Sergio Aguero ហើយ ដែលបានរកគ្រាប់បានដល់ទៅ ៤គ្រាប់នៅនាទីទី ៤៨, ៥៣, ៧៧ និង ៩០ ពិតជាអស្ចារ្យខ្លាំងមែនទែន ជួយ Man City យកឈ្នះ Leicester ក្នុងលទ្ធផល ៥ទល់នឹង១៕

ប្រភព៖ Goal