Rooney ចង់ក្លាយជាអ្នកចាត់ការទូទៅក្រុម Everton

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សប្រយុទ្ធ Wayne Rooney បានលើកឡើងថា រូបគេចង់ក្លាយទៅជាអ្នកចាត់ការទូទៅរបស់ក្រុម Everton នាថៃ្ងអនាគត ប៉ុន្តែនៅពេលនេះ ខ្លួនមិនទាន់មានបំណងចូលនិវត្តន៍ ពីបាល់ទាត់នៅឡើយទេ។

ជាការពិតណាស់ Rooney ធ្លាប់ជាអតីតកីឡាកររបស់ Everton ម្តងដែរ នៅពេលដែលរូបសម្រេចចិត្ត ទៅបង្កើតភាពល្បីល្បាញនៅ Man Utd ហើយក៏បានវិលត្រឡប់មកក្លឹបចាស់វិញ នៅក្នុងរដូវកាលនេះ។

Rooney បាននិយាយថា “ខ្ញុំចង់ក្លាយជាអ្នកដឹកនាំ។ ខ្ញុំសង្ឃឹមថា ថៃ្ងណាមួយ ខ្ញុំនឹងទទួលការងារដឹកនាំណាមួយ ជាមួយ Everton ឬក៏ជាអ្នកចាត់ការទូទៅ។ រដូវកាលក្រោយ ខ្ញុំអាចនឹងឆ្លៀតពេល ដើម្បីដឹកនាំយុវជនអាយុក្រោម ១៤ឆ្នាំ របស់ Everton”៕

ប្រភព៖ by433