Messi ថា បាល់ទាត់ជំពាក់ World Cup ចំពោះរូបគេ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សប្រយុទ្ធក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi បានលើកឡើងថា បាល់ទាត់បានជំពាក់ពានរង្វាន់ World Cup ចំពោះរូបគេ។

ជាការពិតណាស់ Messi នៅតែបន្សល់ទុកភាពជឿជាក់ នៅក្នុងបរាជ័យវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៤ និង ជឿជាក់ថា បាល់ទាត់ជំពាក់ World Cup រូបគេ។

Messi បាននិយាយថា “ខ្ញុំសង្ឃឹមថា បាល់ទាត់នឹងសងបំណុលមកខ្ញុំវិញ។ ខ្ញុំគិតថា ការឈឺចាប់ក្នុងឆ្នាំ២០១៤ និងគ្មានថៃ្ងអាចបំភ្លេចបានឡើយ។ World Cup ផ្តល់នូវអនុស្សាវរីយ៍ជាច្រើន លាយឡំនឹងភាពឈឺចាប់ផងដែរ”៕

ប្រភព៖ by433