វឌ្ឍនាកា ចុះកិច្ចសន្យា ១ឆ្នាំ ជាមួយក្លឹប Pahang FA

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បានសម្រេចចិត្តចុះកិច្ចសន្យារយៈពេល ១ឆ្នាំ ជាមួយនឹងក្លឹបនៅក្របខណ្ឌកំពូល នៃប្រទេសម៉ាឡេស៊ី Pahang FA។

ក្លឹប Pahang FA គឺ ជាក្រុមដែលទទួលបានភាពជោគជ័យបំផុតមួយ ក្នុងប្រទេសម៉ាឡេស៊ី ដោយបានឈ្នះពានរង្វាន់លីកកំពូលចំនួន ៥ដង និងទទួលបានជើងឯករង នៅក្នុងរដូវកាលនេះ។

គួរបញ្ជាក់ផងដែរថា វឌ្ឍនាកា គឺជាកីឡាករកម្ពុជាទីបី ដែលបានផ្លាស់ទៅកាន់លីកកំពូលម៉ាឡេស៊ី សម្រាប់រដូវកាលក្រោយ បន្ទាប់ពី ធារី ចន្ថាប៊ីន និងកែវ សុខផេង៕