លោក Mourinho អាចនឹងដាក់ Lukaku និង Zlatan លេងជុំគ្នា

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានលើកឡើងថា Romelu Lukaku និង Zlatan Ibrahimovic អាចនឹងចាប់ដៃគូគ្នា ក្នុងប្រព័ន្ធប្រយុទ្ធ។

ជាការពិតណាស់ លោក Mourinho ចង់ប្រើប្រព័ន្ធលេង ៣-៥-២ ដើម្បីឲ្យខែ្សប្រយុទ្ធទាំងពីររូបនេះ បានលេងជាមួយគ្នា។

លោក Mourinho បាននិយាយថា “កីឡាករល្អពិតជាអាចលេងជាមួយគ្នា។ វាមានភាពងាយស្រួលទៀតផង។ មុនបើករដូវកាល យើងបានហ្វឹកហាត់អំពីប្រព័ន្ធលេងមួយនេះ រួចរាល់ហើយ ដូច្នេះយើងបានត្រៀមខ្លួនជាស្រេច”៕

ប្រភព៖ The Sun