កម្មវិធី​ស​ន្និសិទ​កាសែត​ពី​ប្រូ​មូ​សិន​ថ្មី​របស់​ក្រុមហ៊ុន​ឆ្នោត​មហាលាភ​ឡូតូ​

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

នៅ​ថ្ងៃទី 17 ខែតុលា ឆ្នាំ 2017 អ្នកសារព័ត៌មាន​និង​ភ្ងៀ​វ​កិត្តិយស​ជាច្រើន​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ជា​កិត្តិយស​ក្នុង​កម្មវិធី​ស​ន្និសិទ​កាសែត​ពី​ប្រូ​មូ​សិន​ថ្មី​នៃ​ក្រុមហ៊ុន​មហាលាភ​ឡូតូ​។

លោក ផូង​វ៉ាន់​ហាច ប្រធាន​ផ្នែក​ប្រតិបត្តិ បាន​មាន​ប្រសា​ស​ន៏​ថា​ឆ្នោត​មហាលាភ​ឡូតូ​ដែល​ទើប​ចាប់ផ្ដើម​ដំណើរការ​ថ្មី​នៅ​កម្ពុជា​ហើយ​ឆ្នោត​របស់​យើង​ទទួលបាន​ការវិនិយោគ​និង​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ​។​

យើង​ផ្ដោត​សំខាន់​លើ​តម្លាភាព​ទំនុកចិត្ត​និង​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប​ឲ្យ​ទទួលបាន​ឱកាស​ស្មើគ្នា​ក្នុងការ​ឈ្នះ​និង​អាច​ផ្លាស់ប្តូរ​កំរិតជីវភាព​របស់​ពួកគាត់​។​ដោយមាន​ការគាំទ្រ និង​ជឿទុកចិត្ត​យ៉ាងខ្លាំង​ពី​ប្រជាជន​កម្ពុជា បានធ្វើអោយ​ក្រុមហ៊ុន​មហាលាភ​ឡូតូ​យើងខ្ញុំ​បាន​វិ​វត្ត​ខ្លួន​យ៉ាង​ឆាប់រហ័ស ជាមួយគ្នានេះ​ផងដែរ​ដើម្បី​ជាការ​ថ្លែងអំណរគុណ និង​ដើម្បី​ផ្តល់នូវ​សំណាង​ជូន​ដល់​ប្រជាជន​កម្ពុជា ក្រុមហ៊ុន​មហាលាភ​ឡូតូ​បាន​បង្កើត​កម្មវិធី​ដ៏​ពិសេស​ពេញ​រយៈពេល​៣​ខែ ជូន​ដល់​អតិថិជន​ទាំងអស់​រួមមាន​៖

– ជាវ​ឆ្នោត​ចំនួន ៤០០០៛ ទទួលបាន លេខ​លាភ​ចំនួន ១​លេខ​
– ជាវ​ឆ្នោត​ចំនួន ៨០០០៛ ទទួលបាន លេខ​លាភ​ចំនួន ២​លេខ​
– ជាវ​ឆ្នោត​ចំនួន ១២០០០៛ ទទួលបាន លេខ​លាភ​ចំនួន ៣​លេខ​
– លោកអ្នក​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ផ្ទួនៗ​៖
o រង្វាន់​Jackpot សរុប​ចំនួន ៦២៨​លាន​រៀល ស្មើរ​នឹង $១៥៧,០០០
o ឈ្នះ​រង្វាន់​លេខ​លាភ​រៀងរាល់ថ្ងៃ សរុប​ចំនួន ៤​លាន​រៀល ស្មើរ​នឹង $១,០០០​កាន់តែ​ពិសេស​នោះ​គឺ ភ្នាក់ងារ​លក់​ក៏​នឹង​ទទួលបាន រង្វាន់​ចំនួន ២០​ម៊ឺ​ន​រៀល​ស្មើនឹង​៥០$ នៅពេល​អតិថិជន​ឈ្នះ​រង្វាន់​។​

​មហាលាភ​នឹង​ចាប់ផ្តើម​ជាមួយ​រង្វាន់​ធំ Jackpot៦២៨​លាន​រៀល ឬ $១៥៧,០០០​។​រៀងរាល់ថ្ងៃ​បើ​គ្មាន​អ្នកឈ្នះ​រង្វាន់​ធំ​នេះ​យើង​នឹង​បូក​បញ្ចូល​ទៅ​ថ្ងៃ​ចាប់ឆ្នោត​លេខ​លាភ​ដើម្បី​ស្វែងរក​អ្នកមាន​សំណាង​។​
​ហើយ​លទ្ធផល​នឹងត្រូវ​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ​។​ដូច្នេះ​ទស្សនិកជន​នៅ​ទូទាំងប្រទេស​អាចធ្វើ​ជា​សាក្សី​និង​គណៈកម្មាធិការ​ដើម្បី​ជាស​ង្ខី​ភាព​ក្នុងការ​ចាប់ឆ្នោត​របស់​យើង​។​
​នេះ​គឺជា​ឆ្នោត​ល្អ​ជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា​។​យើងខ្ញុំ​សង្ឃឹមថា​ប្រជាជន​កម្ពុជា​នឹង​សប្បាយរីករាយ​ជាមួយ​ឆ្នោត​មហាលាភ​នេះ​ជាង​ឆ្នោត​ដទៃទៀត​ដែល​គ្មាន​គុណភាព​គ្មាន​តម្លាភាព​និង​គ្មាន​ជំនួយ​ដល់​សង្គម​ណាមួយ​នោះឡើយ​។​

​ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ www.mohaleaplotto.com.kh ឬ​ហៅ​ទៅកាន់​ការិយាល័យ​៖ 095 999 636 ។​