លោក Pochettino ថា មោទនភាពណាស់ ក្រោយស្មើ Real

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស Tottenham លោក Mauricio Pochettino បានលើកឡើងថា លោកពិតជាមានមោទនភាពណាស់ ដែលក្រុមអាចទទួលលទ្ធផលស្មើគ្នាទល់នឹង Real Madrid ដែលនេះ មានន័យថា ក្រុមលោកក៏ស្ថិតនៅក្នុងលំដាប់កំពូលមួយផងដែរ។

នៅក្នុងការប្រកួតយប់មិញនេះ Spurs បានបើកការនាំមុខមុនតាំងពីតង់ទីមួយ ដោយការស៊ុតបញ្ចូលខ្លួនឯងរបស់ Rafael Varane ប៉ុន្តែ ត្រូវបាន Cristiano Ronaldo ស៊ុតបញ្ចូលទីតាមស្មើវិញ ក្នុងវគ្គទីពីរ ធ្វើឲ្យចប់ការប្រកួត ក្រុមទាំងពីរចែកគ្នាម្នាក់មួយពិន្ទុ។

លោក Pochettino បាននិយាយថា “ពួកយើងពិតជាលេងបានល្អខ្លាំងណាស់។ ខ្ញុំត្រូវតែអបអរសាទរ ចំពោះគ្រប់គ្នា ជាពិសេសអ្នកគាំទ្រដ៏អស្ចារ្យ។ វាពិតជាមិនគួរឲ្យជឿ។ ខ្ញុំពិតជាមានមោទនភាពណាស់”៕

ប្រភព៖ Goal