វត្តមាន Harry Kewell ធ្វើឲ្យហង្សក្រហមបាត់បង់ការចាប់អារម្មណ៍ទិញ Ronaldo

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អតីតអ្នកចាត់ការទូទៅក្រុម Liverpool លោក Gerard Houllier បានលើកឡើងថា វត្តមានរបស់ខែ្សប្រយុទ្ធ Harry Kewell នៅក្នុងក្រុមធ្វើឲ្យ ហង្សក្រហម បាត់បង់ឱកាសក្នុងការបើកការចាប់អារម្មណ៍ លើ Cristiano Ronaldo។

Ronaldo ត្រូវបាន Manchester United ទិញយកពី Sporting ក្នុងវ័យ ១៨ឆ្នាំ និងនៅពេលនេះ រូបគេបានអភិវឌ្ឍន៍ខ្លួន ឲ្យក្លាយទៅជាកីឡាករដែលល្អបំផុតម្នាក់ នៅលើលោក។

លោក Houllier បាននិយាយថា “ខ្ញុំបានសម្លឹងឃើញ Ronaldo ពេលគាត់ចូលរួមក្នុងព្រឹត្តិការណ៍ Toulon អាយុក្រោម ២១ឆ្នាំ។ យ៉ាងណាក៏ដោយ នៅគ្រានោះ ពួកយើងមានបញ្ហាលើផ្នែកហិរញ្ញវត្ថុ និង មិនមានប្រាក់បៀវត្សរ៍គ្រប់គ្រាន់នូវអ្វីដែលគាត់ចង់បាន”៕

ប្រភព៖ Goal