Zidane ៖ “ជើងឆ្វេងរបស់ Asensio មិនចាញ់ Messi ទេ”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សប្រយុទ្ធវ័យក្មេងរបស់ក្រុមស្តេចស Real Madrid កីឡាករ Marco Asensio បានទម្លាយថា លោក Zinidine Zidane បានប្រាប់រូបគេថា លោកមិនដែលឃើញជើងឆ្វេងអ្នកណាល្អ ដូច Lionel Messi ទេ ប៉ុន្តែនៅពេលនេះ មានហើយ គឺជើងឆ្វេងរបស់ខ្លួនគេផ្ទាល់តែម្តង។

Asensio ដែលមានវ័យ ២១ឆ្នាំបានកំពុងតែលេចធ្លោខ្លាំងមែនទែន នៅដើមរដូវកាលនេះ ដោយបានស៊ុតបញ្ចូលទីបួនគ្រាប់ ក្នុងចំណោម ៦ប្រកួតចុងក្រោយ ឲ្យ Real Madrid។

Asensio បាននិយាយថា “លោក Zidane បានប្រាប់ខ្ញុំថា អ្នកដែលមានជើងឆ្វេងល្អ ដូច Messi គឺ ជាខ្ញុំ។ ខ្ញុំហាក់ចាប់អារម្មណ៍បន្តិច ពីព្រោះ Messi គឺជាកីឡាករដ៏ល្អ”៕

ប្រភព៖ Goal