លោក Valverde ថា រីករាយដែលបាននៅជិត Messi

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

គ្រូបង្វឹករបស់ក្រុមអ្នកមានបុណ្យ Barcelona លោក Ernesto Valverde បានលើកឡើងថា លោករីករាយក្នុងក្លាយជាអ្នកបង្វឹករបស់ Lionel Messi ក្រោយតារាឆ្នើមរូបនេះ បង្ហាញទម្រង់លេងល្អមែនទែន ក្នុងជ័យជម្នះ ៣ទល់នឹង០ លើ Juventus។

នៅក្នុងការប្រកួតយប់មិញនេះ Messi បានទម្លុះសំណាញ់ទី អ្នកចាំទៅ Giangluigi Buffon ដល់ទៅពីរគ្រាប់ ដែលសុទ្ធតែជាគ្រាប់បាល់ដាច់ចង្កេះ និងមួយគ្រាប់ទៀតកើតឡើង ដោយ Ivan Rakitic។

លោក Valverde បាននិយាយថា “ពេលអ្នកនៅជាមួយ Messi គឺយើងដឹងថា នឹងជួបរឿងល្អៗ។ ខ្ញុំតែងតែទទួលបាននូវភាពជឿជាក់ នៅគ្រាដែលខ្ញុំដឹកនាំអតីតក្រុមចាស់ ទល់នឹងគាត់។ Messi គឺ ជាកីឡាករដែលល្អជាងគេម្នាក់ ក្នុងប្រវត្តិសាស្រ្តក្លឹប”៕

ប្រភព៖ Goal