គ្រូ Celtic ថា យប់មិញកូនក្រុមលេងដូចយុវជនអាយុក្រោម ១២ឆ្នាំ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

គ្រូបង្វឹករបស់ Celtic លោក Brendan Rodgers បានលើកឡើងថា នៅក្នុងវគ្គទីមួយ កូនក្រុមរបស់ខ្លួនលេងដូចយុវជនអាយុក្រោម ១២ ឆ្នាំ ក្រោយបានបរាជ័យយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ Paris Saint Germain ក្នុងលទ្ធផល ៥ទល់នឹង០ នៃការប្រកួត UEFA Champion League។

នៅក្នុងការប្រកួតយប់មិញនេះ ពីរគ្រាប់របស់ Edison Cavani មួយគ្រាប់ម្នាក់ពី Neymar ព្រមទាំង Kylian Mbappe និងគ្រាប់បាល់បញ្ចូលទីខ្លួនឯង បានធ្វើឲ្យ Celtic ទទួលបានភាពអាម៉ាស់យ៉ាងខ្លាំង នៅក្នុងផ្ទះរបស់ខ្លួន ខណៈដែលរដូវកាលមុនបានបរាជ័យ ក្នុងលទ្ធផល ៧ទល់នឹង០ ពេលប៉ះ Barcelona ក្នុងការប្រកួតបើកឆាកដូចគ្នា។

លោក Rodgers បានិយាយថា “ពួកយើងលេងមិនបានល្អទេក្នុងវគ្គទីមួយ។ យើងលេងដូចជាយុវជនអាយុក្រោម ១២ ឆ្នាំអីចឹង។ នេះគឺជាមេរៀនដ៏ជូរចត់របស់យើង សម្រាប់បរាជ៏យមួយនេះ”៕

ប្រភព៖ Goal