Silva ថា PSG បានបំភ្លេចចោលពីការបរាជ័យទល់នឹង Barcelona អស់ហើយ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ប្រធានក្រុមរបស់ Paris Saint-Germain កីឡាករ Thiago Silva បានលើកឡើង ក្រុមទាំងមូល បានបំភ្លេចចោលអស់ហើយ ពីការបរាជ័យទល់នឹង Barcelona ដោយមិនគួរឲ្យជឿកាលពីរដូវកាលមុន ក្នុងពានរង្វាន់ UEFA Champion League។

ក្រុមរបស់លោក Unai Emery បានធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីបរាជ័យក្នុងលទ្ធផល ៦ទល់នឹង១ នៃការប្រកួតជើងទីពីរ ខណៈដែលជើងទីមួយ ពួកគេបានឈ្នះ Barcelona ក្នុងលទ្ធផល ៤ទល់នឹង០។

Silva បាននិយាយថា “ពួកយើងបានបំភ្លេចពី Barcelona អស់ហើយ។ យើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ពានរង្វាន់មួយនេះ។ PSG មានទំនុកចិត្តខ្ពស់ណាស់”៕

ប្រភព៖ Goal