Barca សម្លឹងរកធ្វើការសងសឹកលើ Juventus ខណៈ Chelsea រំពឹងផ្តួល Qarabag រាត្រីនេះ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្រុមជើងខ្លាំង Barcelona នឹងសម្លឹងរកធ្វើការសងសឹកទៅលើក្រុមសេះបង្កង់ Juventus នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមម្ចាស់ជើងឯកអ៊ីតាលីមួយនេះ ក្នុងការប្រកួតពូល D នៃក្របខ័ណ្ឌ Champions League នៅរាត្រីនេះ។

ស្របពេលជាមួយគ្នានេះ ក្រុមម្ចាស់ជើងឯកអង់គ្លេស Chelsea ក៏រំពឹងទុកថា នឹងដណ្តើមបានបីពិន្ទុផងដែរ នៅពេលដែលពួកគេជួបក្រុមម្ចាស់ជើងឯកអាស៊ែរបៃហ្សង់ Qarabag នៅកីឡដ្ឋាន Stamford Bridge នៅរាត្រីថ្ងៃអង្គារនេះ។

ក្រោយពីបានជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះ ៥-០ លើក្រុម Espanyol កីឡាករចំណូលថ្មី Ousmane Dembele ដែលមានតម្លៃខ្លួន១០៥លានអឺរ៉ូ (ស្មើនឹង១២៦លានដុល្លារអាមេរិក) មានភារកិច្ចក្នុងការបង្ហាញ ពីទម្រង់លេងដ៏គួរឲ្យរំភើប ក្នុងការកាត់បន្ថយសម្ពាធនៅលើក្រុមប្រឹក្សារបស់ក្លិប Barcelona។

ការធ្វើជាម្ចាស់ផ្ទះទទួលក្រុម Juventus ក្នុងក្របខ័ណ្ឌ Champions League នៅរាត្រីនេះ អាចនឹងផ្តល់ឲ្យនូវឱកាស នៃការចាប់ផ្តើមជាថ្មី និងឱកាសដើម្បីសងសឹក សម្រាប់ការរងបរាជ័យ ក្នុងវគ្គ៨ក្រុមចុងក្រោយ កាលពីរដូវកាលមុន ក្រោមស្នាដៃរបស់ក្រុមម្ចាស់ជើងឯកអ៊ីតាលីមួយនេះ។

ក្រុម Barcelona បានកម្តីសាច់ដុំសម្រាប់ការប្រកួតនេះ តាមរយៈការផ្តួលក្រុម Espanyol ៥-០ ក្នុងការប្រកួតក្របខ័ណ្ឌ La Liga កាលពីចុងសប្តាហ៍មុននេះ ខណៈដែលក្រុម Juventus បានយកឈ្នះលើក្រុម Chievo ៣-០ ក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A កាលពីថ្ងៃសុក្រ។

ស្របពេលជាមួយគ្នានេះ ក្រោយពីទទួលរងនូវការខកចិត្តក្នុងក្របខ័ណ្ឌ Champions League កាលពីលើកមុន លោក Antonio Conte អ្នកចាត់ការទូទៅរបស់ Chelsea បានកំណត់គោលដៅរបស់លោកទៅលើបេសកកម្ម នៃការស្តារមុខមាត់ត្រឡប់មកវិញ ខណៈដែលលោកវិលទៅកាន់យុទ្ធនាការនេះ ក្រោយពីអវត្តមានអស់រយៈពេល៤ឆ្នាំ។

លោក Conte នៅតែមានការចងចាំដ៏ឈឺចាប់ពីការប្រកួតនៅទីក្រុង Istanbul កាលពីឆ្នាំ២០១៣ ដែលនៅពេលនោះ ក្រុម Juventus បានរងបរាជ័យដ៏មិននឹកស្មានដល់នៅពេលប្រកួតជាមួយនឹងក្រុម Galatasaray ដែលបានធ្វើឲ្យក្រុមយក្សរបស់អ៊ីតាលីមួយនេះ ធ្លាក់ចេញពីយុទ្ធនាការកំពូលរបស់អឺរ៉ុប។

ការធ្លាក់ចេញដ៏អាម៉ាសនេះ នៅតែជាការចងចាំជាលើកចុងក្រោយរបស់លោក Conte ក្នុង Champions League ប៉ុន្តែ គ្រូបង្វឹករូបនេះ នឹងបញ្ចប់ការរង់ចាំរបស់លោកនោរាត្រីនេះ នៅពេលដែល Chelsea ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Qarabag របស់អាស៊ែបៃហ្សង់ ក្នុងការប្រកួតបើកឆាកនៃពូល C របស់ពួកគេ។ ការប្រកួតទាំងពីរគូនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

ប្រភពព័ត៌មាន៖ Channel New Asia