Bale ថា ខ្លួនអាចនឹងអបអរគ្រាប់បាល់ពេលលេងទល់នឹង Spur

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា


ខែ្សប្រយុទ្ធរបស់ក្រុមស្តេចស Real Madrid កីឡាករ Gareth Bale បានសារភាពថា ខ្លួនអាចនឹងអបអរគ្រាប់បាល់ បើមានឱកាសស៊ុតបញ្ចូលទីអតីតក្រុមរបស់ខ្លួន គឺ Tottenham។

Real Madrid ត្រូវបានគេចាប់ឆ្នោតឲ្យស្ថិតនៅក្នុងពូល ដ៏ពិបាកមួយ ដែលរួមមាន Spurs, Borussia Dortmund និង APOEL។

Bale បានចាកចេញពី Spur ដើម្បីផ្លាស់មកកាន់ Real Madrid ក្នុងឆ្នាំ២០១៣ និងបានឈ្នះពាន Champion League ដល់ទៅបីដង នៅទឹកដីអេស្ប៉ាញ។

Bale បាននិយាយថា “ខ្ញុំបានស៊ុតបញ្ចូលទី Spur កាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែខ្ញុំមិនបានអបអរគ្រាប់បាល់ឡើយ។ វាអាស្រ័យទៅលើស្ថានភាពផ្ទាល់។ បើយើងស៊ុតបញ្ចូលទីនៅនាទី៩០ ហេតុអ្វីបានជាយើងមិនអបអរ”៕

ប្រភព៖ Goal