Asensio ថា អត់ចាប់អារម្មណ៍ក្នុងការផ្លាស់ទៅ PSG

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

តារាឆ្នើមរបស់ Real Madrid កីឡាករ Marco Asensio បានលើកឡើងថា ខ្លួនមិនមានចំណាប់អារម្មណ៍ ក្នុងការផ្លាស់ទៅកាន់ Paris Saint Germain ខណៈដែលអតីតកាល រូបគេក៏ធ្លាប់ត្រូវបាន Barcelona ចង់បានផងដែរ។

Asensio ដែលមានវ័យ ២១ ឆ្នាំបានកំពុងតែលេចធ្លោខ្លាំងមែនទែន នៅដើមរដូវកាលនេះ ដោយបានស៊ុតបញ្ចូលទីបួនគ្រាប់ ក្នុងចំណោម ៦ប្រកួតចុងក្រោយឲ្យ Real Madrid។

Asensio បាននិយាយថា “ខ្ញុំមិនដឹងថា តម្លៃខ្លួនរបស់ខ្ញុំមានតម្លៃប៉ុណ្ណាឡើយ។ ខ្ញុំរីករាយក្នុងការលេងឲ្យ Real Madrid ហើយខ្ញុំមិនមានបំណងផ្លាស់ទៅ PSG ឡើយ”៕

ប្រភព៖ Goal