Hazard ថា បានត្រៀមខ្លួនរួចហើយ ដើម្បីឈ្នះពាន UCL នៅឆ្នាំនេះ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សបម្រើប្រយុទ្ធរបស់ក្រុមតោខៀវ Chelsea កីឡាករ Eden Hazard បានលើកឡើងថា រូបគេ និងក្រុមទាំងមូលបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បឈ្នះពាន Champion League នៅក្នុងរដូវកាលនេះ។

ជាការពិតណាស់ Hazard បានបង្ហាញពីអារម្មណ៍អន្ទះសារជាខ្លាំង ចំពោះការប្រកួត Champion League ក្រោយពីរដូវកាលមុន Chelsea មិនមានកៅអីលេងក្នុងពានរង្វាន់នេះឡើយ។

Hazard បាននិយាយថា “ក្នុងនាមជាកីឡាករ គឺពួកគេតែងតែចង់លេងក្នុងពាន Champion League ប៉ុន្តែឆ្នាំមុនយើងបានមើលវាត្រឹមកញ្ចក់ទូរទស្សន៍។ ខ្ញុំបានឈ្នះពានរង្វាន់ Premier League និង ពាននៅបារាំងរួចហើយ ប៉ុន្តែនៅពេលនេះ ពួកយើងបានត្រៀមខ្លួនជាស្រេច ដើម្បីប្រជែងយកពាន Champion League មួយនេះ”៕

ប្រភព៖ by433