លោក Mourinho ថា Matic ជាកីឡាករល្អជាងគេ ដែលលោកធ្លាប់រួមការងារជាមួយ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានលើកឡើងថា ខែ្សបម្រើការពារ Nermanja Matic គឺជាកីឡាករល្អជាងគេ ដែលលោកធ្លាប់រួមការងារជាមួយ។

ជាការពិតណាស់ មុនបើករដូវកាល លោក Mourinho បានទិញយក Matic ពី Chelsea បានសម្រេចក្នុងតម្លៃ ៤០លានអឺរ៉ូ ដែលរូបគេបានធ្វើឲ្យ Man Utd ខ្លាំងជាងរដូវកាលមុនឆ្ញាយ។

លោក Mourinho បាននិយាយថា “Matic ជាកីឡាករល្អជាងគេ ដែលលោកខ្ញុំរួមការងារជាមួយ។ ខ្ញុំធ្លាប់បានដាក់គាតលេងក្នុងនាទីទី៤៥ និងផ្លាស់ប្តូរចេញវិញនៅនាទីទី៧០។ ខ្ញុំមិនសប្បាយចិត្តដែលបានធ្វើបែបនេះ។ ប៉ុន្តែ គាត់បានជួបខ្ញុំ និងបាននិយាយថា វាជាកំហុសរបស់គាត់”៕

ប្រភព៖ Goal