Mbappe ថា Neymar នឹងធ្វើឲ្យរូបគេខ្លាំង

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សប្រយុទ្ធចំណូលថ្មីរបស់ Paris Saint Germain កីឡាករ Kylian Mbappe បានបង្ហាញភាពរីករាយក្នុងការបង្ហាញខ្លួនជាលើកដំបូង ជាមួយក្រុមថ្មី និងជឿជាក់ថា Neymar នឹងជួយឲ្យគេកាន់តែអភិវឌ្ឍខ្លួនបន្តទៀត។

នៅក្នុងការប្រកួតដំបូងរបស់ខ្លួន គឺ Mbappe លេងបានល្អមែនទែន ដោយបានស៊ុតបញ្ចូលទីមួយគ្រាប់ និងជួយ PSG យកឈ្នះ Metz ក្នុងលទ្ធផល ៥ទល់នឹង១។

Mbappe បាននិយាយថា “ពួកយើងទើបតែហាត់ជុំគ្នាបានពីរដងប៉ុណ្ណោះ ប៉ុន្តែខ្ញុំយល់ពីការលេងរបស់ Neymar បានច្បាស់។ គាត់គឺជាកីឡាករដែលនឹងធ្វើឲ្យអ្នកខ្លាំង។ អ្វីដែលយើងត្រូវធ្វើ គឺ ការសម្របខ្លួនជាមួយនឹងការលេងរបស់គាត់ នោះយើងនឹងខ្លាំង”៕

ប្រភព៖ by433