Salah ឈ្នះពានកីឡាករល្អជាគេប្រចាំខែសីហា ក្នុងក្របខណ្ឌ EPL

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សប្រយុទ្ធល្បឿនលឿន Mohammed Salah ត្រូវបានជាប់ឈ្មោះជាកីឡាករល្អជាងគេ ប្រចាំខែសីហា ក្នុងក្របខណ្ឌ Premier League។

ជាការពិតណាស់ Salah បានស្ថិតនៅក្នុងបញ្ជីកីឡាករប្រាំពីរនាក់ ដែលនឹងត្រៀមឈ្នះពានរង្វាន់កីឡាករល្អជាងគេ ប្រចាំខែសីហានេះ។ កីឡាករ ៦ នាក់ទៀតរួមមាន: Romelu Lukaku, Henrikh Mkhitayan, Phil Jones, Alvaro Morata, Sadio Mane និង Jonas Lossl របស់ Huddersfield។

គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតបីសប្តាហ៍ដំបូងនេះ គឺ Salah បានស៊ុតបញ្ចូលទីបាន ២គ្រាប់ បញ្ជូលបាល់ឲ្យមិត្តរួមក្រុម ស៊ុតបញ្ចូលទី១គ្រាប់ និងកំពុងជួយ Liverpool ឲ្យស្ថិតនៅលេខរៀងទីពីរ ក្នុងតារាង ដោយតាមពីក្រោយក្រុមកំពូលតារាង Manchester United ចំនួនពីរពិន្ទុ៕

ប្រភព៖ by433