Iniesta ថា ជាដំណឹងល្អដែលអេស្ប៉ាញមានកីឡាករដូចជា Asensio

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សបម្រើរបស់ Barcelona កីឡាករ Andres Iniesta បានសរសើរពីការលេងរបស់កីឡាករវ័យក្មេង Marco Asensio បន្ទាប់ពីរូបគេបានបង្កើនភាពល្បីល្បាញរបស់ខ្លួន ឲ្យកាន់តែល្បីបន្ថែមទៀត។

កីឡាករដែលមានសមត្ថភាពខ្ពស់ របស់ក្រុមជម្រើសជាតិអេស្ប៉ាញមួយនេះ កំពុងតែលេចធ្លោខ្លាំងមែនទែន នៅពេលនេះ ដោយអាចរកគ្រាប់បាន ៤គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ៥ដងចុងក្រោយនេះ។

Iniesta បាននិយាយថា “Asensio គឺជាកីឡាករដ៏សំខាន់របស់ Real Madrid។ ពួកយើងតែងតែតាមដានពីការលេងរបស់គេ។ វាគឺជាដំណឹងល្អ របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលមានកីឡាករល្អដូចជារូបគេ។ ខ្ញុំសង្ឃឹមថា គាត់នឹងធ្វើវាឲ្យបានល្អ”៕

ប្រភព៖ by433