Isco គំរាមថានឹងផ្លាស់ទៅកាន់ Barcelona បើ Real ទិញ Hazard

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សបម្រើរបស់ស្តេចស Real Madrid កីឡាករ Isco បានគំរាមថា នឹងចូលរួមជាមួយ Barcelona ដោយគ្មានតម្លៃខ្លួន ប្រសិនបើក្លឹបទិញយក Eden Hazard ពី Chelsea បានសម្រេច។

កាលពីរដូវកាលមុន កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានរួមចំណែកយ៉ាងច្រើនក្នុងការជួយឲ្យ Real Madrid ឈ្នះពានពីរធំៗ គឺ La Liga និង Champion League និង បានជាប់ជាជម្រើសដំបូង ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ ទល់នឹង Juventus ជំនួស Gareth Bale ទៀតផង។

យ៉ាងណាក៏ដោយ ការលេចពាក្យចចាមអារ៉ាមរបស់ Real Madrid ក្នុងការនាំយក Hazard មកកាន់ទឹកដី Santiago Bernabeu នៅតែបន្ត បន្ទាប់ពីរូបគេបានជួយឲ្យ Chelsea ឈ្នះពាន Premier League នាពេលកន្លងទៅ។

នេះបានប៉ះពាល់ដល់អារម្មណ៍ Isco យ៉ាងខ្លាំង ពីព្រោះប្រសិនបើ Hazard ផ្លាស់មក Real Madrid មានន័យថា កីឡាករសញ្ជាតិអេស្ប៉ាញខាងលើ នឹងមិនសូវទទួលបានឱកាសបង្ហាញខ្លួន នៅលើទីលានទៀតឡើយ ដោយលោក Zinedine Zidane នឹងជ្រើសយក Hazard វិញ៕

ប្រ§ភព៖ 90min