Bale ថា អត់ទាន់បានទទួលសំណើចង់បានរបស់ Man Utd នៅឡើយទេ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

តារាឆ្នើម Gareth Bale បានលើកឡើងថា រូបគេមិនមានបំណងចាកចេញពី Real Madrid ដើម្បីចូលរួមជាមួយ Manchester United ឡើយ ហើយក៏មិនទទួលបានសំណើ ពីពួកគេនៅឡើយទេ។

កីឡាករសញ្ជាតិវេលស៍រូបនេះ ធ្លាប់បានលេចពាក្យចចាមអារ៉ាម ក្នុងការផ្លាស់ទៅកាន់ក្របខណ្ឌ Premier League សាជាថ្មី ដោយមាន Man Utd កំពុងតែចង់បាន។

Bale បាននិយាយថា “ខ្ញុំបានចុះកិច្ចសន្យារយៈពេលវែងជាមួយ Real Madrid ហើយ ខ្ញុំរីករាយក្នុងការលេងនៅទីនេះ។ ខ្ញុំមិនបានអានព័ត៌មាន ពីការចង់បានរបស់ Man Utd ឡើយ។ ការចង់បាន គឺជាការចង់បាន ប៉ុន្តែនៅពេលនេះ ខ្ញុំមិនបានទទួលសំណើពីពួកគេទេ ដូច្នេះយើងគ្មានអ្វីត្រូវពិភាក្សាវែកញែកឡើយ”៕

ប្រភព៖ Goal