Bale ថា អត់ដឹងអ្វីសោះរឿងចាកចេញរបស់ Ronaldo

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

តារាឆ្នើមរបស់ស្តេចស Real Madrid កីឡាករ Gareth Bale បានលើកឡើងថា រូបគេគ្មានតម្រុយណាមួយ ដើម្បីបញ្ជាក់ពីការអាចចាកចេញរបស់ Cristiano Ronaldo នៅក្នុងទីផ្សារដោះដូរកីឡាករ នារដូវក្តៅនេះឡើយ។

ជាការពិតណាស់ កាលពីខែទៅមុននេះ មានលេចពាក្យចចាមអារ៉ាមជាច្រើនដែលថា Ronaldo នឹងចាកចេញពី Real Madrid បន្ទាប់ពីរូបគេមិនទទួលបានការការពារ និងគាំទ្រ ពីក្លឹបអំពីបញ្ហាដែលរាជអាជ្ញាប្រទេសអេស្ប៉ាញ បានចោទប្រកាន់ថា គេបានគេចវេះបង់ពន្ធ។

Bale បាននិយាយថា “ខ្ញុំមិនបានដឹងពីអ្វីណាមួយឡើយ។ បើអ្នកចង់ដឹង អ្នកអាចសួរ Ronaldo ដោយផ្ទាល់បាន។ ខ្ញុំគ្រាន់តែដឹងថា ថ្មីៗនេះ Romelu Lukaku បានសម្រេចចិត្តផ្លាស់មក Manchester United តែប៉ុណ្ណោះ។ Real Madrid បានឈ្នះពាន និងលេងបានល្អជាខ្លាំង ដូច្នេះពួកយើងមិនចាំបាច់ ត្រូវការផ្លាស់ប្តូរអ្វីថ្មីឡើយ”៕

ប្រភព៖ Goal