លោក Wenger ជឿជាក់ថា Arsenal នឹងរក្សា Alexis មិនឲ្យចាកចេញបាន

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អ្នកចាត់ការទូទៅរបស់ កាំភ្លើងធំ Arsenal លោក Arsene Wenger គិតថា ក្លឹបនឹងអាចបញ្ចុះបញ្ចូល Alexis Sanchez មិនឲ្យចាកចេញបានឡើយ។

ជាការពិតណាស់ ទោះបីជា Alexis បានលើកឡើងថា រូបគេចង់បង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ Champion League នារដូវកាលក្រោយក៏ដោយ ក៏ Arsenal នឹងមិនមានបំណងលក់រូបគេ ឲ្យក្លឹបដទៃក្នុងក្របខណ្ឌ Premier League ដែរ។

យ៉ាងណាក៏ដោយ Arsenal នៅតែមានការជឿជាក់ថា Alexis ចង់បន្តជាមួយកាំភ្លើងធំ ដោយនៅមានកុងត្រា ជាមួយក្លឹបនៅឡើយ និងលោក Wenger ក៏បានអះអាងថា ទទួលដំណឹងល្អ ពីកីឡាករសញ្ជាតិឈីលីរូបនេះផងដែរ៕

ប្រភព៖ Mirror