Matic ចង់​លេង​នៅក្រោម​ការដឹកនាំ​របស់ Mourinho ម្តងទៀត​

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខ្សែបម្រើ​ការពារ Nemanja Matic បាន​លើកឡើងថា ចង់​សហការ​ជាមួយ​លោក Jose Mourinho ម្តងទៀត ហើយ​រូបគេ​បាន​ប្រាប់ Chelsea ថា អនាគត​របស់គេ នឹងត្រូវ​សម្រេច​នៅ​រយៈពេល ៤៨​ម៉ោង​បន្ទាប់​។​

​កីឡាករ​សញ្ជាតិ​សឺ​ប៊ី​រូបនេះ ត្រូវបាន​គេ​ប្រាប់ថា អាច​ចាក​ចេញពី​ទឹកដី Stamford Bridge បាន​ក្នុងតម្លៃ ៤០​លាន​ផោន បន្ទាប់ពី​មានការ​ចូលរួម​របស់ Bakayoko របស់ Monaco មក Chelsea នៅពេល​ឆាប់ៗ​នេះ​។​

​ជាការ​ពិតណាស់ Matic ធ្លាប់បាន​ចាកចេញ​ពី Chelsea ម្តង​រួចមកហើយ ប៉ុន្តែ​ត្រូវបាន​លោក Mourinho ទិញ​យកមក Chelsea វិញ ហើយ​នៅពេលនេះ រូបគេ​ចង់​វិល​មក​សហការ ជាមួយ​អ្នកចាត់ការ សញ្ជាតិ​ព័រ​ទុយ​កាល់​ម្តងទៀត​៕

​ប្រភព​៖ The Sun​