James បង្ហាញ​អារម្មណ៍​រីករាយ ក្រោយ​បង្ហាញ​ខ្លូន​នៅលើ​ទីលាន​ឲ្យ Bayern

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

​ខ្សែបម្រើ​ប្រយុទ្ធ James Rodriguez បាន​លើកឡើងថា រូបគេ​រីករាយ​ណាស់ ដែល​បាន​ជួយ​ឲ្យ Bayern Munich ឈ្នះ​ពាន នៅក្នុង​ការបង្ហាញ​ខ្លួន ជា​លើកដំបូង​ឲ្យ​ក្រុម ហើយនឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​បន្តទៀត ជាមួយនឹង​ក្លឹប​យក្ស​នៅ​អាល្លឺម៉ង់​មួយ​នេះ​។​

James បានសម្រេច​ចិត្ត​ចាក​ចេញពី Real Madrid ដើម្បី​ចូលរួម​ជាមួយ Bayern Munich ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ដោយ ម្សិលមិញ​នេះ រូបគេ​បាន​ជួយ Bayern Munich យកឈ្នះ Werder Bremen ដើម្បី​លើក​ពាន Telekom Cup ក្រោម​ការដឹកនាំ​របស់​លោក Carlo Ancelotti​។​

​កីឡាករ​សញ្ជាតិ​កូ​ឡុំ​ប៊ី​រូបនេះ បាន​និយាយថា “​ខ្ញុំ​ពិតជា​រីករាយ​ណាស់ នូវ​អ្វីដែល​យើង​ទទួលបាន ពី​ការប្រកួត​មួយ​នេះ​។ ខ្ញុំ​សង្ឃឹមថា នឹង​សម្រប​ខ្លួន​ជាមួយនឹង​ក្រុម ឲ្យ​បានល្អ​បន្ថែមទៀត នៅពេល​ឆាប់ៗ​នេះ​”៕

​ប្រភព​៖ Goal​