Alexis៖ ខ្ញុំ​ចង់​លេង​ក្នុង​ពាន Champion League នា​រដូវ​កាល​ក្រោយ​

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខ្សែបម្រើ​ប្រយុទ្ធ Alexis Sanchez បាន​លើកឡើងថា រូបគេ​ចង់បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ Champion League នា​រដូវ​កាល​ក្រោយ ស្របពេល​អនាគត​រប​ស់​កីឡាករ​សញ្ជាតិ​ឈី​លី​រូបនេះ នៅ Arsenal ត្រូវបាន​សម្រេចចិត្ត​រួចរាល់​ហើយ​។​

​ជាការ​ពិតណាស់ Arsenal នឹងមិន​មាន​កៅអី​ក្នុង​ពាន Champion League នា​រដូវ​កាល​ក្រោយ​ឡើយ បន្ទាប់ពី​បញ្ចប់​ចំណាត់ថ្នាក់​ត្រឹម​លេខ​៥ ហើយ​ពួកគេ​នឹងត្រូវ​ប្រកួត​ក្នុង​ពាន Europa League​។​

Alexis បាន​និយាយថា “​ខ្ញុំ​ចង់​លេង​ក្នុង​ពាន Champion League នា​រដូវ​កាល​ក្រោយ​។ ខ្ញុំ​បានសម្រេច​ចិត្ត​រួចរាល់​ហើយ តែ​នៅ​រង់ចាំ​ចម្លើយ​ពី Arsenal​។ ខ្ញុំ​តែងតែមាន​ក្តី​សុ​បិ​ន្ត​ចង់​ឈ្នះ​ពាន Champion League តាំងពីក្មេង​មក​ម្លេះ​”៕

​ប្រភព​៖ ESPN FC​