ភ្នាក់ងារ​ចង់​ឲ្យ Neymar ផ្លាស់​ទៅកាន់ Real Madrid

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អតីត​ទីភ្នាក់ងារ​រប​ស់ Neymar លោក Wagner Ribiero បាន​លើកឡើងថា រូបគេ​លោក​ធ្លាប់​ចង់​ឲ្យ កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ ផ្លាស់​ទៅកាន់ Real Madrid កាលពី​ឆ្នាំ​២០១៣​។​

Neymar បានសម្រេច​ចិត្ត​ចាក​ចេញពី Santos ដើម្បី​ចូលរួម​ជាមួយ Barcelona កាលពី​ឆ្នាំ​២០១៣ ដោយបាន​ជួយ​ឲ្យ ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ ឈ្នះ​ពាន​ជាច្រើន​ដូចជា La Liga (២ ដង​) Copa Del Rey (៣ ដង​) Champion League និង FIFA Club World Cup​។​

​លោក Ribiero បាន​និយាយថា “​ខ្ញុំ​បាន​ផ្ញើ​សំណើ​របស់ Chelsea និង Real Madrid ទៅកាន់ Santos ប៉ុន្តែ​សំណើ​របស់ Barcelona ត្រូវបាន​ផ្ញើ​ទៅដល់​ឪពុក​របស់ Neymar ទៅវិញ​។ ខ្ញុំ​តែងតែ​ចង់​ឲ្យ​គាត់​ផ្លាស់​ទៅ Real Madrid តែ​គាត់​សម្រេចចិត្ត​ផ្លាស់​ទៅកាន់ Barcelona ពីព្រោះ​វា​ជា​ក្លឹប​ដែល​រូបគេ​ស្រលាញ់​បំផុត​”៕

​ប្រភព​៖ express​