Martial អាចនឹងផ្លាស់ទៅ Inter បើ Man Utd ទិញ Perisic បានសម្រេច

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្លឹបបិសាចក្រហម Manchester United អាចនឹងបាត់បង់ Anthony Martial ប្រសិនបើពួកគេទិញយក Ivan Perisic ពី Inter Milan បានសម្រេច។

Inter បានដាក់លក្ខខណ្ឌជាមួយ Man Utd ឱ្យបញ្ចូល Martial នៅក្នុងការដោះដូរមួយនេះ ដោយកីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវតែផ្លាស់ទៅកាន់ទឹកដីអ៊ីតាលី ក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេលយូរ បើចង់បាន Perisic។

កាលពីរដូវកាលមុន អ្នកចាត់ការក្រុម លោក Jose Mourinho បានរិះគន់ Martial ជារឿយៗ ដែលនេះអាចនឹងធ្វើឲ្យរូបគេចង់ចាកចេញ ស្របពេលដែលនៅពេលនេះ លោកក៏បានបើកការចាប់អារម្មណ៍លើ Perisic ពីព្រោះរូបគេជាកីឡាករលេចធ្លោម្នាក់ នៅអ៊ីតាលី៕

ប្រភព៖ The Sun