Hazard បានចាប់ផ្តើមហាត់រត់បន្តិចៗវិញហើយ

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ខែ្សប្រយុទ្ធឆ្នើមរបស់តោខៀវ Chelsea កីឡាករ Eden Hazard បានចាប់ផ្តើមព្យាយាម ហ្វឹកហាត់រត់បន្តិចៗវិញហើយ ក្រោយរងរបួសកជើងយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលហ្វឹកហាត់ ជាមួយក្រុមជម្រើសជាតិប៊ែលហ្ស៊ិក កាលពីខែមិថុនាកន្លងទៅ។

ជាការពិតណាស់ Hazard នឹងត្រូវខកខានបង្ហាញខ្លួនឱ្យ Chelsea ក្នុងការប្រកួតកម្តៅសាច់ដុំ ត្រៀមរដូវកាលថ្មីទាំងអស់ ប៉ុន្តែរូបគេបានយកពេលវេលាមួយនេះ ដើម្បីសម្រាកព្យាបាលរបស់ខ្លួន ក្នុងការវិលត្រឡប់មកកាន់ទីលានឆាប់ៗនេះវិញ។

Hazard បានសរសេរក្នុងគណនី Instagram របស់ខ្លួនថា “នេះគឺជាសប្តាហ៍ដ៏ល្អសម្រាប់ខ្ញុំ និងនៅពេលនេះ ខ្ញុំកំពុងតែហ្វឹកហាត់ម្នាក់ឯង ដើម្បីប្រមូលកម្លាំងមកវិញ”៕

ប្រភព៖ Daily Mail