ដំណឹងល្អមួយ​៖ “Zlatan អាចនឹងវិលត្រឡប់មកកាន់ Man Utd សាជាថ្មី!”

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

អ្នកចាត់ការទូទៅរបស់ក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho បានលើកឡើងថា Zlatan Ibrahimovic អាចនឹងមានឱកាសវិលត្រឡប់ មកកាន់ទឹកដី Old Trafford ជាថ្មី។

កីឡាករសញ្ជាតិស៊ុយអ៊េតរូបនេះ គឺជាអ្នករកគ្រាប់បាល់ឲ្យ Man Utd បានច្រើនជាងគេ កាលពីរដូវកាលមុន ដោយនៅពេលបច្ចុប្បន្ន រូបគេកំពុងតែសម្រាកព្យាបាលរបួសជង្គង់នៅឡើយ។

យ៉ាងណាក៏ដោយ នៅពេលនេះ Zlatan មិនមែនជាកីឡាកររបស់ Man Utd ទៀតឡើយ បន្ទាប់ពីអស់កិច្ចសន្យាជាមួយនឹងក្លឹប។

លោក Mourinho បាននិយាយថា “ពួកយើងបើកចំហ ដើម្បីទទួលរូបគេជានិច្ច។ ហេតុអ្វីបានជាយើងត្រូវបោះបង់កីឡាករ ដែលបានជួយយើងបានច្រើនទៅវិញ? យើងបានពិភាក្សា ជាមួយនឹងទីភ្នាក់ងាររបស់ Zlatan រួចរាល់ហើយ ប៉ុន្តែអ្នកដែលត្រូវសម្រេចចិត្តចុងក្រោយ គឺកីឡាករផ្ទាល់”៕

ប្រភព៖ The Sun