បើ Man Utd ចង់បាន Perisic ត្រូវចំណាយ ៥០លានអឺរ៉ូ ឲ្យ Inter Milan

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

ក្លឹប Inter Milan បានរាយការណ៍ប្រាប់ បិសាចក្រហម Manchester United ថា ពួកគេនឹងអនុញ្ញាតឲ្យ Ivan Perisic ចាកចេញ ប្រសិនបើក្លឹបដែលមានប្រភព មកពីប្រទេសអង់គ្លេសមួយនេះ ហ៊ានចំណាយទឹកប្រាក់ចំនួន ៥០លានអឺរ៉ូ។

ក្រុមនៃក្របខណ្ឌ Serie A មួយនេះ ត្រូវរកប្រាក់ចំណូលឲ្យបាន ៣០លានអឺរ៉ូ (២៦.៤ លានផោន) ឲ្យបានមុនដំណាច់ខែមិថុនាខាងមុខ ដើម្បីបំពេញតាមបទប្បញ្ញត្តិហិរញ្ញវត្ថុរបស់ក្លឹប ទើប Man Utd សង្ឃឹមថា នឹងចុះហត្ថលេខាទិញយក Perisic នៅក្នុងតម្លៃសមស្របមួយនេះ។

យ៉ាងណាក៏ដោយ Inter Milan មិនត្រូវការប្រាក់ពី Man Utd ត្រឹម ៣០លានអឺរ៉ូនោះទេ គឺពួកគេចង់បាន ៥០លានអឺរ៉ូ។ ដូច្នេះបើភាគីខាង Man Utd មិនយល់ព្រម មានន័យថា Perisic នឹងមិនចាកចេញឡើយ៕

ប្រភព៖ Goal